មិន​ចាញ់​ខេត្ត​ផ្សេង​ឡើយ​ខេត្ត​កំពង់​ឆ្នាំង​បាន​រៀប​ចំ​តុប​តែង​លម្អ​សម្រាប់​ឆ្លង​ឆ្នាំ​ស​កល​

  • ខេត្តកំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យឆ្លងឆ្នាំសកល ២០២២នេះ ខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើអនាម័យ និង តុបតែងលម្អនៅតាមមន្ទីរ អង្ភភាព តាមដងផ្លូវ សួនច្បារ និង ទីប្រជុំជន ដោយមានដាក់ភ្លើងចម្រុះពណ៌ ដើមី្បលេីកកម្ពស់សោភ័ណភាព ជាពិសេសនៅពេលរាត្រី ឲ្យកាន់តែមានភាពស្រស់ត្រកាល ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២នេះ ខេត្តបានរៀបចំ៣ទីតាង គឺនៅសួនច្បារវិមានឯករាជ្យ នៅសួនសម្តេចចៅហ្វាវាំងគង់សំអុល ក្នុងក្រុងកំពង់ឆ្នាំង និង នៅទំនប់ឈ្វាំង ក្នុងស្រុករលាប្អៀរ ។ នៅទីតាំងទាំង៣នេះមានការបង្ហោះគោម បាញ់កាំជ្រួច និង មានការប្រគំតន្រ្តីផងដែរ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដើម្បីឲ្យពិធិនេះ ប្រព្រឹត្តទៅដោយរលូននិងមានភាពសម្បាយរីករាយ រក្សាសណ្តាប់ធ្នាប់ របៀបរាបរយធានាបាននូវសន្តិសុខ សុវត្តិភាព ដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកំសាន្តនោះ រដ្ឋបាលខេត្តបានបង្កើតគណកម្មការនិងក្រុមការងារសម្របសម្រួល និងដោះស្រាយបញ្ហានានា នៅតាមទីតាំងនិមួយៗផងដែរ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកទស្សនាកំសាន្ត ត្រូវចូលរួមអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ការពារនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង