ដុត​ធូប​ទៀន​កុងម៉ា​បង្ក​ជា​អគ្គិភ័យ​ ឆាបឆេះ​ផ្ទះ​វីឡា​កូនកាត់​មួយ​កន្លែង​ នៅ​ខណ្ឌ​សែន​សុខ​

  • ដុត​ធូប​​ទៀន​​កុងម៉ា​ ​បង្ក​​ជា​អគ្គិភ័យ​​ ឆាបឆេះ​​ផ្ទះថ្ម​​បេតុង​វីឡា​​កូនកាត់​​ ទំហំ០៥​​ម៉ែត្រ​​គុណ​១៥​ម៉ែត្រ​ មួយ​កន្លែង​ ស្ថិត​​នៅ​​ចំណុច​​ផ្ទះ​​លេខ​​២២៤​​ សង្កាត់​​អូ​រ​បែក​​ក្អម​ ខណ្ឌ​​សែន​​សុខ​ រាជធានី​​ភ្នំពេញ​ កាលពី​​វេលា​​ម៉ោង​ ០៨​និង​​៥០​នាទី​​ព្រឹក​ ថ្ងៃទី​​២៤​ ខែ​មករា​ ​ឆ្នាំ​២០​២០​​ ។​

    ​​មន្ត្រី​នគរបាល​ ​ខណ្ឌ​សែន​សុខ​ បាន​ឲ្យ​ដឹង​ថា​  ម្ចាស់ផ្ទះ​មាន​​ឈ្មោះ​ សៅ​ ចំរើន​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ មុខរបរ​ពេទ្យ​ខេមរភូមិន្ទ​ ។​មូលហេតុ​ដែល​នាំ​អោយ​កើតជាអគ្គីភ័យនេះ ដោយសារដុត​ធូប​ទៀន​កុងម៉ា​។

    មន្ត្រីនគរបាលដដែល បានអោយដឹងថា  អគ្គីភ័យនេះបណ្តាលអោយ​​ខូចខាត​រួមមាន ឆេះ​​ពូក​ នឹង​​ខោអាវ​​អស់​មួយ​​ចំនួន​ ប៉ុន្តែ​​ពុំ​បណ្ដាល​​អោយ​ឆេះ​​រាលដាល​​ដល់​ផ្ទះ​អ្នក​​​នៅ​ក្បែរ​​ខាង​ឡើយ​ ​។​

    ក្នុង​ប្រត្តិបត្តិការ​នេះ​ប្រើប្រាស់​រថយន្ត​កា​រិ​យាល័យ​អគ្គិភ័យ​:​ចំនួន​ ០៣​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ ឡាន​ស្មើនឹង​ ២,៥​ ម៉ែត្រគូប​ និងបាន​ពន្លត់​​រលត់ទាំងស្រុង​នៅ​ម៉ោង​០៩:៣០​នាទី​ព្រឹក​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង