ចាប់​ខ្លួន​ជន​សង្ស័យ​៣​នាក់​ ដក​ហូត​បាន​ថ្នាំ​ញៀន​៦​កញ្ចប់​

  • កំពង់ឆ្នាំង ៖ នៅវេលាម៉ោង១៦និង៣០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិចុះបង្រ្កាប ករណីរក្សាទុក សមគំនិតជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវគ្រួសក្រហម ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ បង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ក្នុងនោះ ១.ឈ្មោះសៀង សុណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ២.ឈ្មោះសុងសុខ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ៣.ឈ្មោះផាន ភារិទ្ធ ភេទប្រុស អាយុ ៗ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន វត្ថុតាងថ្នាំញៀន ចំនួន៦កញ្ចប់ (៣,៨១g) ទូរសព្ឌ័ ១គ្រឿងឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

    ជនសង្ស័យកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង