អត្រា​ឆ្លង​កូ​វីដ​-១៩ ​នៅ​កំ​ពង់​ឆ្នាំង​ មិន​ទាន់​ធូរ​ស្រាល​ ថ្ងៃ​នេះ​បន្ត​រ​ក​ឃើញ​ថ្មី​ចំ​នួន​១៨​នាក់​និង​ស្លាប់​៣​នាក់​

  • កំពង់ឆ្នាំង ៖ កំពង់ឆ្នាំងនៅមិនទាន់ធូរស្រាលនៅឡើយទេ ថ្ងៃនេះមានអ្នកជំងឺកូវិដ១៩ ចំនួន៣នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ និង មនុស្សចំនួន១៨នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង១៨
    នាក់នេះ ជាកម្មករ អាជីវករ កសិករ និង សិស្ស ។

    ដោយឡែកអ្នកជំងឺ៣នាក់ ដែលបានមរណ:ភាពដោយសារជំងឺកូវិដ១៩ ១.ឈ្មោះចាប ថាម ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះណយ អេត ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ និង ៣,ឈ្មោះទេព ឆៃ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុង ខេត្តកំពង់ឆ្នាំង ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន២ ៨០០នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៣៩២នាក់ ស្លាប់ចំនួន៨៥នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣២៣នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង