រដ្ឋ​បាល​ខេត្តកំ​ពង់​ឆ្នាំង​ សម្រេច​បិទ​ជា​បណ្តោះ​អា​សន្ន​ ផ្សារ​ឆ្នាំង​និង​លំ​នៅ​ឋាន​ដែល​ជាប់​ពាក់​ព័ន្ធ​បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វិដ​.១៩​ ចំ​នួន​២៣​នាក់​

  • កំពង់ឆ្នាំង ៖ ផ្សារឆ្នាំងនិងលំនៅឋានដែលជាប់ពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញា​ធរ សម្រេចបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី ។

    ការបិទផ្សារឆ្នាំង និង លំនៅឋានដែលពាក់ព័ន្ធមិនឲ្យមានការចេញចូលលក់ដូរ ជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លង​រាល​ដាល​ នៃជំងឺកូវិដ.១៩ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ចំនួន២៣នាក់ ជាអាជីវករ និង ប្រជាពលរដ្ឋរស់នៅ​ក្នុងតំបន់​បិ​ទ​ខ្ទប់នេះ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោល​ក្នុងទី​តាំង​ខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួន ជាប់ជាប្រចាំនិង សូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំ​ព​ង់​ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រៀងរា​ល់​pម៉ោងធ្វើការ និង ត្រូវធ្វើចត្តាឡីស័ក ស្របតាមការណែនាំ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង