កម្ពុជា​នឹង​ចាប់​ផ្តើម​ប្រើ​សុ​នខ​១០​ក្បាល​ប្រ​តិ​បត្តិ​កា​រ​ហ្វឹក​ហ្វឺន​រក​ក្លិន​អ្នក​ផ្ទុក​វី​រុស​កូ​វីដ​១៩​នៅ​ពាក់​កណ្តាល​ខែ​ក្រោយ​

  • អគ្គនាយកស៊ីម៉ាក់នៅថ្ងៃពុធនេះបានប្រាប់ឱ្យដឹងថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) គឺអាចចាប់ប្រតិបត្តិការហ្វឹកហ្វឺនសុនខ (ឆ្កែ) ចំនួន១០ក្បាល រកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ ដោយស៊ីម៉ាក់អាចទទួលបានឧបករណ៍ស្រូបក្លិនពីអ្នកវិទ្យាសាស្ត្រសុខាភិបាលនៅពាក់កណ្តាលខែក្រោយនេះ។

    មន្ត្រី CMACបញ្ជាក់ថា សុនខទាំង១០ក្បាលនេះ ត្រូវបានមន្ត្រីជំនាញបង្វឹកឱ្យមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ នឹងត្រូវបែងចែកជាពីរក្រុម និងនៅរង់ចាំតែសម្ភារ បន្ថែមសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការតែប៉ុណ្ណោះ។

    មន្ត្រី CMAC ក៏បានឲ្យដឹងដែរថា នៅប្រទេសផ្សេងៗ ក៏បានប្រើប្រាស់សុខនរួចហើយ ដូចជា ប្រទេសអាល្លឺម៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀត៕ ប្រភពPNN

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង