កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់មកចំឃុំ២ ក្នុងស្រុកកំពង់លែង បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ឃុំស្វាយរំពារប៉ះពាល់៣ភូមិ គឺភូមិចំបក់ខ្ពស់របើកដំបូលចំនួន៤ខ្នង ,ភូមិជើងគ្រួសរបើកដំបូលចំនួន៨ខ្នង , ភូមិតាឡាត់របើកដំបូល១ខ្នង ។ ដោយឡែកឃុំត្រងិលប៉ះពាល់ចំនួន៣ភូមិ គឺភូមិត្រងិលរលំផ្ទះ១ខ្នង,ភូមិអណ្តូងរនុករលំផ្ទះ១ខ្នង,ភូមិទំនប់របើកដំបូល១ខ្នង ៕


