ឆ្លង​ចរន្ត​អគ្គិ​សនី​ឆេះ​ផ្ទះ​អស់​២​ខ្នង​នៅ​ស្រុក​កំ​ពង់​ត្រឡាច​

  • កំពង់ឆ្នាំង ៖ ផ្ទះ២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាវេលាម៉ោង១៥ និង៣០នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ៧ × ៩ ម៉ែត្រ ជញ្ជាំងឈើ ដំបូលស៊ីប្រូ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ៥២ ឆ្នាំ (ឆេះទាំងស្រុង) ឆេះម៉ូតូ០១គ្រឿង ស្រូវ២,៥ តោននិងម៉ាស៊ីនបូមទឹក០៣ គ្រឿង។ ២/ផ្ទះទំហំ៨ × ៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើ ដំបូលក្បឿង (ឆេះជញ្ជាំងអស់មួយចំហៀង)។

    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញផ្សែងបានហុយចេញខ្មួលខ្មាញ់ ឡើងទៅលើ ហើយ​ក៏បាន​នាំគ្នាចេញជួួយពន្លត់ និង បានជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យស្រុកកំពង់ត្រឡាចជួយពន្លត់ មិន​ឲ្យ​ឆេះ​រាល​ដាល​បន្ត​ទៀត​ ។

    នៅក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ច ករណី​អគ្គីភ័​យ​នេះ​បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង