លោកឈួន ចាន់ណា ចុះសួសុខទុក្ខប្រជាពលរដ្ឋ១៤គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំសេដ្ឋី

  • កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក ឈួន ចាន់ណា ប្រធានគណ:កម្មាធិការអនុសាខា បានដឹកនាំមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ ចុះសួសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ចំនួន ១៤គ្រួសារ នៅភូមិស្ពានពោធិ និងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។

    photo_2026-10-15_21-58-13.jpg

    ក្នុងឱកាសជួបសំណេះសំណាលសួសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ នាពេលនោះ លោក ឈួន ចាន់ណា បានផ្ដាំផ្ញើឱ្យបងប្អូនត្រូវប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ក្នុងខណៈពេលដែលទឹកកំពុងតែជន់ឡើងនេះ ។ ជាមួយគ្នានេះដែរក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយអនុវត្ត ហូបស្អាត ផឹងស្អាត និងរស់នៅស្អាត ។

    photo_2026-10-15_21-58-16.jpg

    អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ នាំយកទៅចែកជូននាពេលនោះ ក្នុង១គ្រួសារទទួលបាន អង្គ ចំនួន២៥ គីឡូក្រាម,មី១កេះ,ទឹកត្រី ១យួ ,ទឹកស៊ីអ៊ីវ ១យួ ,ត្រីខ ១យួរ,ឃីដ ១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារ៉ុង១) និង ថវិកាចំនួន ១០០,០០០រៀល ៕

    photo_2026-10-15_21-58-18.jpg
    photo_2026-10-15_21-58-21.jpg
    photo_2026-10-15_21-58-24.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង