កំពង់ឆ្នាំង ៖ក្រុមការងារគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ បានទទួលកុំព្យូទ័រ ចំនួន២គ្រឿង ក្នុង១ខេត្ត ដែលឧបត្ថម្ភដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ការដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មាន រាជធានី-ខេត្តនេះ គឺជាផ្នែកមួយនៃការជម្រុញការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ នៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាឧបករណ៍សម្រាប់សម្របសម្រួល រៀបចំ និងផ្សព្វផ្សាយព័ត៌មាន ឱ្យបានកាន់តែទូលំទូលាយ រហ័ស និងមានប្រសិទ្ធភាព ៕អត្ថបទ ៖ ហឹង ចូច










