មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ធ្វើយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ

  • ‎កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបន្តធ្វើយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស អំពីសារសំខាន់ នៃការទទួលព័ត៌មាន ដោយការពិចារណា ផ្ទៀងផ្ទាត់ប្រភព និងមិនចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។

    photo_2026-08-20_23-10-29.jpg

    ‎​យុទ្ធនាការនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

    photo_2026-08-20_23-10-33.jpg

    ‎ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៦០០នាក់។

    photo_2026-08-20_23-10-36.jpg

    ‎ក្រសួងព័ត៌មាន បានបើកដំណើរការជាផ្លូវការនូវ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ជំហានទី២ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយក្នុងចំណោមយុវវ័យ ដើម្បីពង្រឹងភាពធន់ និងលើកទឹកចិត្តឱ្យពួកគេចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព៕
    រូបថត ៖សន គន្ធនិវឌ្ឍន៍

    photo_2026-08-20_23-10-38.jpg
    photo_2026-08-20_23-10-41.jpg
    photo_2026-08-20_23-10-43.jpg
    photo_2026-08-20_23-10-46.jpg
    photo_2026-08-20_23-10-49.jpg
    photo_2026-08-20_23-10-52.jpg
    photo_2026-08-20_23-10-55.jpg
    photo_2026-08-20_23-10-58.jpg
    photo_2026-08-20_23-11-01.jpg
    photo_2026-08-20_23-11-04.jpg
    photo_2026-08-20_23-11-07.jpg
    photo_2026-08-20_23-11-10.jpg
    photo_2026-08-20_23-11-14.jpg
    photo_2026-08-20_23-11-17.jpg
    photo_2026-08-20_23-11-20.jpg
    photo_2026-08-20_23-11-23.jpg
    photo_2026-08-20_23-11-27.jpg
    photo_2026-08-20_23-11-29.jpg
    photo_2026-08-20_23-11-32.jpg
    photo_2026-08-20_23-11-37.jpg
    photo_2026-08-20_23-11-40.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង