ឆេះផ្ទះ​១​ខ្នង​នៅ​ភូ​មិទី​៧​ សង្កាត់​ខ្សាម​ សង្ស័យ​បណ្តាល​មក​ពី​ភ្លើង​ធូប​ក្នុង​អសនះ

  • កំពង់ឆ្នាំង ៖លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នងនៅផ្លូវលេខ១ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។

    នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបភ្លើងរលត់ទៅវិញទាំងស្រុង មិនអាចឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្បែរៗនោះបាន ។

    មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថាផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ធ្វើពីឈើ ប្រក់ស័ង្កសី មានបណ្តោយប្រវែង១៦ម៉ែត្រ និងទទឹង៨ ម៉ែត្រ ។ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុន គីមហេង ភេទស្រី អាយុ ៨៨ឆ្នាំ ។ បើតាមការសាកសួរស្ត្រីខាងលើ គ្រោះអគ្គិភ័យនេះ អាចបណ្តាលមកពីភ្លើងធូប ដែលម្ចាសើផ្ទះបានអុជ នៅក្នុងបន្ទប់អសនះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង