ឃាត់​​ខ្លួន​​មេបញ្ជា​ការ​​រង​​ មេប៉ុស្តិ៍​ និង​មន្រ្តី ​៦នាក់​ ដែល​កាង​នាំ​ជន​ជាតិ​ថៃ​​ឆ្លង​ដែន​​ខុស​ច្បាប់​​ចូល​​មក​កម្ពុជា​​

  • យ៉ាងហោចណាស់ មានមេបញ្ជាការ​រង​វរៈសេនាតូច​ការពារ​ព្រំដែន​ ៨៩១​ ២នាក់​ មេប៉ុស្តិ៍​ ១នាក់​ មន្រ្តី​ ៣នាក់​ ត្រូវបានឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​នាំជនជាតិថៃ​ឆ្លងដែន​ចូល​មកកម្ពុជា​ដោយខុសច្បាប់​។

    យោងតាមសារព័ត៌មានក្នុងស្រុកចុះផ្សាយនៅព្រឹកថ្ងៃទី៩ ខែតុលានេះបានឲ្យដឹងថា នៅយប់ថ្ងៃទី​ ៨​ ខែ​ តុលា​ ឆ្នាំ​២០២៥​ ទាហាន​កងពល​លេខ​ ៥១​ និង​ កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​បញ្ជា​ដោយលោកឧត្ដមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការ​រងនិង​ជា​នាយសេនាធិការ​យោធភូមិភាគ​៥​ បានឃាត់ខ្លួន​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៦នាក់​ ពាក់​ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ចំណុច​ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង​ ។

    បើតាមសមត្ថកិច្ចខេត្តបន្ទាយមានជ័យ មន្រ្តី​នគរបាល​ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​ ៖​
    ១-លោក​វរសេនីយ៍​ត្រី​ សុខ សំអុល​ ហៅតុង​ តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។
    ២-​ លោកវរៈសេនីយ៍ត្រី​ ព្រឹម​ ដែន​ ភេទតួនាទី​ មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។
    ៣-​ លោកវរៈសេនីយ៍ត្រី​ ព្រំ ផូរ ហៅ​ ងិក​ តួនាទី មេប៉ូស្តិ៍នគរបាលការពារ​ព្រំដែន​គោក​ អូរល្ហុង​ វរៈសេនាតូច​ ៨៩១​ ។
    ៤-​ លោក​ពលបាលត្រី​ ព្រឹម​ ឌុន​ តួនាទី​ មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។
    ៥-​ លោក​ពលបាលត្រី​ កាក់​ សេងទ្រី​ ​ តួនាទី​ មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។
    ៦-​ លោក​អនុសេនីយ៍​ទោ​ ភុំ​ ចំរើន​ តួនាទី​មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។
    ៧-​ ឈ្មោះ​ ងុិក​ មិថុនា​ ​ តួនាទី​ ចុងភៅ​ (មិនពាក់​ព័ន្ធ​ )​ ។

    បន្ទាប់ពី​ឃាត់​ខ្លួន​រួចហើយ​ មន្ត្រី​នគរបាល​ទាំងនោះ​ត្រូវបាន​ប្រគល់​ជូនទៅ​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដេីម្បី​ចាត់​ការ​បន្ត​។ មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​មានចំនួន​ ៦នាក់​ ដោយឡែក​ចុងភៅ​គ្មានការ​ពាក់ព័ន្ធ​ទេ​។ មន្ត្រី​ជំនាញ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ កំពុង​កសាង​សំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមច្បាប់​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង