កំពង់ឆ្នាំង ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ គណៈកម្មការអាចារ្យវត្ត ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលដំបូលវិហារវត្តកំពង់ត្រឡាចលើ ដំណាក់កាលទីមួយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ។

នាឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញក្រសួង និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា ដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ បានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការជួសជុលព្រះវិហារវត្តកំពង់ត្រឡាចនាពេលនេះ គឺជាគោលនយោបាយ របស់ក្រសួង ក្នុងការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ ដេីម្បីទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់នូវស្នាដៃដ៏អស្ចារ្យរបស់ដូនតាយើង។ ព្រះវិហារវត្តកំពង់ត្រឡាចលេី គឺជាព្រះវិហារបុរាណ ដែលមានអាយុកាលជាង ១០០ឆ្នាំ ៕











