ខេត្ត​កំពង់​ឆ្នាំង​ និង​រៀប​ចំ​សង្ក្រាន្ត​នៅ​ទីតាំង​ចំនួ​ន​៤ ​ដើម្បី​អបអរ​សា​ទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​

  • កំពង់ឆ្នាំង ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័កពុទ្ធសករាជ២ ៥៦៨ គ.ស ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងរៀបចំសង្ក្រាន្តនៅទីតាំង ចំនួន ៤ដែលទីតាំងទី១ នៅសួនវិមានឯករាជ្យ,ទីតាំងទី២ នៅសួនសម្តេចចៅហ្វាវាំងគង់ សំអុល ,ទីតាំងទី៣ នៅសួនទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ នៅតំបន់ត្រជាក់ ក្នុងក្រុងកំពង់ឆ្នាំង ។

    នៅទីតាំងទាំង៤នេះ នឹងមានការរៀបចំលេងល្បែងប្រជាប្រិយប្រពៃណីជាតិ គ្រប់ប្រភេទការប្រគំតន្ត្រីរាំលេងកម្សាន្ត និងមានការបាញ់កាំជ្រួចផងដែររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។

    ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកាលពីពេលថ្មីៗកន្លងទៅនេះ បានណែនាំដល់អភិបាលក្រុង ស្រុក និងមន្ត្រីដែលពាក់ព័ន្ធ ទាំងអស់ត្រូវសហការរៀបចំឲ្យបានល្អតាមផែនការ ដែលរដ្ឋបាលខេត្ដបានដាក់ជូនធ្វើយ៉ាងណាបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋមកលេងកម្សាន្ត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង