កំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣លោក សូត្រ សង់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុស រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ ដល់គ្រួសារ ចាស់គ្មានទីពឹង កុមារពិការ និងគ្រួសារជួបការលំបាក ចំនួន ០៦គ្រួសារ (នៅភូមិស្រែតាជៃ ១គ្រួសារ ភូមិស្រែតាជៃលិច២គ្រួសារ ភូមិស្រែពិ្រច១គ្រួសារ ភូមិដំរិប១គ្រួសារ ក្នុងឃុំអភិវឌ្ឍន៍ និងភូមិវាលស្បូវ ១គ្រួសារ ក្នុងឃុំតាំងក្រសាំង ។

ក្នុងឳកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខ ពី ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពីការនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ។ បន្ថែមលើនេះលោកក៏បានផ្តាំផ្ញើ ឱ្យ បងប្អូន សំអាតបរិវេណជុំវិញផ្ទះ ដាំដំណាំ បន្លែរ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវចេះថែរក្សាសុខភាព អោយបានល្អប្រសើរ ។

អំណោយមនុស្សធម៌របស់អនុសាខា ដែលត្រូវបានផ្តល់ជូន ក្នុង១គ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ.ឃីត១កញ្ចប់( មុង១ ភួយ១ កន្ទេល១ ក្រមារ១ សារុង១ ) ខ្នើយ១ និង-ថវិកា ចំនួន ៥០.០០០ រៀល ៕










