វិ​ទ្យា​ល័យ​ចំ​ណេះ​ទូ​ទៅ​និង​បច្ចេក​ទេស​ព្រះ​បាទ​សម្តេច​ប​រម​នាថ ​ន​រោត្តម​សី​ហ​មុ​នី​ ខេត្ត​កំ​ពង់​ឆ្នាំង​ឈ្នះ​ជ័យ​លា​ភី​ថ្នាក់​សំ​រឹទ្ធ​ជា​សា​លា​មេ​ត្រី​បរិ​ស្ថាន​

  • កំពង់ឆ្នាំង ៖ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅស្រុកកំពង់ត្រឡាច បានដណ្តើមជ័យលាភីថ្នាក់សំរឹទ្ធ ជាសាលាមេត្រីបរិស្ថាន ក្នុងការប្រកួតប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ ។


    វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំងត្រូវបានគណកម្មការវាយតម្លៃ បានចូលទៅក្នុងលក្ខខណ្ឌ៤ចំណុច ដែលត្រូវទទួលបានពិន្ទុ ជាសាលាមេត្រីបរិស្ថាន ។
    លក្ខខណ្ឌវិនិច្ឆ័យទាំង៤ចំណុន នៃសាលាមេត្រីបរិស្ថានរួមមាន ទី១.មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២.មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលានិងសហគមន៍ជុំវិញ(ជាកម្មវិធីសិក្សាបន្ថែម បញ្ជ្រាប) ទី៣.មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤. មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍ ។
    សកម្មភាពទាំង៤ចំណុចនេះហើយបានធ្វើវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់ជ័យលាភីសំរឹទ្ធ ប្រចាំឆ្នាំ២០២១ ក្នុងការប្រកួតប្រជែថ្នាក់ជាតិលើកទី៣ជាសាលាមេត្រីបរិស្ថាន។
    ពានរង្វាន់ជ័យលាភី ត្រូវបានប្រគល់ដល់សាលា កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង