សម្តេច​ធិបតី​អរគុណ​ប្រជា​ពល​រដ្ឋ ​ខេត្ត​កោះ​កុង​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ ​គណ​បក្ស​ប្រជា​ជន​នា​ពេល​កន្លង​មក​

  • នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអរគុណចំពោះការគាំទ្ររបស់​បងប្អូនអ្នកខេត្តកោះកុងតាមរយៈការបោះឆ្នោតកន្លងទៅ។ ដូច្នេះគណបក្សមានតែការប្ដេជ្ញាចិត្តដើម្បីបម្រើបងប្អូនឲ្យកាន់ តែល្អពីមួយឆ្នាំទៅមួយឆ្នាំដើម្បីឲ្យបានផលកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

    សម្តេចធិបតីមានប្រសាសន៍ថា៖ «សូមអរគុណណាស់ចំពោះការគាំទ្ររបស់បងប្អូនអ្នកខេត្តកោះកុងតាមរយៈការបោះឆ្នោតកន្លងទៅ»។

    សម្តេចបន្តនៅក្នុងខេត្តកោះកុងទាំងមូលមានប្រជាជន ៨៣% ទៅបោះឆ្នោតក្នុងនោះ៨២.៥%បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលបានបញ្ជាក់អំពីការពេញចិត្ត និងគាំទ្រទៅដល់ការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជាដែលរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ហើយក៏ស្ម័គ្រចិត្តផ្ដល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំបម្រើប្រជាពលរដ្ឋរួមទាំងអ្នកកោះកុងផងដែរ ។

    សម្តេចបន្តថា ជាមួយនឹងបងប្អូនដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះគណបក្សមានតែការប្ដេជ្ញាចិត្តដើម្បីបម្រើបងប្អូនឲ្យកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំដើម្បី ឲ្យបានផលកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

    សម្តេចថ្លែងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្ម ចំនួន ១១០០០នាក់ នៅខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង