គ្រួសារ​ពិការ​ភ្នែក​ ចំនួន​២​គ្រួសារ​ទទួល​អំណោយ​ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​កំពង់​ឆ្នាំង ​

  • កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាត់ឲ្យឯកឧត្ដម កែវ ពៅ អនុប្រធានកិត្តិយសសាខា ឯកឧត្ដម វេជ្ជបណ្ឌិត ប្រាក់ រ៉ុន លេខាធិការ សាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនគ្រួសារពិការ ភ្នែក ចំនួន២គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត រស់នៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

    ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន គណៈកម្មាធិការ សាខា ខេត្តកំពង់ឆ្នាំង និង ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយឯកឧត្តម បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ ។

    ចំពោះអំណោយដែលបានផ្តល់ជូនរួមមានគ្រួសារ ទី១ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ឃីត១កញ្ចប់ និងថវិកាមួយចំនួន ។ដោយឡែកគ្រួសារ ទី២ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ឃីត១កញ្ចប់ និងថវិកាមួយចំនួន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង