អនុ​ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​កំពង់​​ឆ្នាំង​ ក្រើន​រំលឹ​​ក​ដល់​មន្ត្រី​ក្រោម​ឱ​វាទ​ឲ្យ​សហ​ការ​គ្នា​ ក្នុង​ការ​ផលិត​ព័ត៌​មាន​​ឲ្យ​បាន​ឆាប់​រ​ហ័ស​ និង​ គ្រប់​ជ្រុង​ជ្រោយ​

  • កំពង់ឆ្នាំង ៖លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីដែលកំពុងបម្រើការងារ នៅការិយាល័យទូរទស្សន៍ ត្រូវបន្តរួមសហការគ្នាក្នុងការផលិតព័ត៌មាន ឲ្យបានឆាប់រហ័ស និង បានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និង គុណភាពខ្ពស់ទាក់ទាញការស្តាប់ និង ទស្សនា ពីប្រជាពលរដ្ឋពលរដ្ឋ ។

    លោក អនុប្រធានមន្ទីរព័ត៌មាន បានក្រើនរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យទូរទស្សន៍ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ។

    លោក ហឹង ចូច បានបញ្ជាក់ថា ព័ត៌មានបើអ្នកណាផ្យាយបានមុន អាចទាក់ទាញបានមុន បញ្រ្ជាបបានមុនគេ និង ធ្វើឲ្យគេដឹងមុនគេ ពិសេសទប់ឥទ្ធិពលព័ត៌មាន ដែលមិនគ្រប់លក្ខណៈ បានមុនគេផងដែរ ។ ហើយអ្នកស្តាប់ និង អ្នកទស្សនានឹងស្គាល់អំពីតម្លៃនៃព័ត៌មាន ដែលក្រុមការងារព័ត៌មានបានផលិតឡើង ប្រកបដោយវិជ្ជាជីវៈ ទាញបានការស្តាប់ ទស្សនា និង អានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិផងដែរ ។

    នៅក្នុងកិច្ចប្រជុំនាពេលនោះ លោកអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរផងដែរ ចំពោះមន្ត្រីរាជការ ដែលកំពុងបម្រើការងារ នៅការិយាល័យទូរទស្សន៍ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញ ភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវធ្វើឲ្យវិស័យព័ត៌មាន នៅខេត្តកំពង់ឆ្នាំង មានភាពរីកចម្រើន បានវិវឌ្ឍន៍ខ្លួនតាមជំនាញ នីមួយៗ ថែមមួយកម្រឹតទៀត ទាំងគុណភាព និង បច្ចេកទេស ដោយពង្រឹងនិងពង្រីក បាននូវវិសាលភាព នៃការផ្សព្វផ្សាយជាក់ស្តែងដោយបានផ្តល់នូវចំណេះដឹង និង ព័ត៌មានពិតជូនប្រជាពលរដ្ឋស្របតាមទិសស្លោក របស់ក្រសួងព័ត៌មាន «ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន » ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង