បទ​ល្មើស​នេ​សាទ​របាំង​ស្បៃ​មុង​២០​កន្លែង​ ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​កំពង់​លែង​

  • កំពង់ឆ្នាំង ៖ បទល្មើលនេសាទរបាំងស្បៃមុងចំនួន២០កន្លែង នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល និង​សហគមន៍នេសាទ ធ្វើការបង្ក្រាប និងរុះរើបំផ្លាញចោលនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថានៅក្នុងប្រតិបត្តិការណ៍នេះកម្លាំងជំនាញ​ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយកម្លាំងសហគមប៍នេសាទ ចុះត្រួតពិនិត្យនៅតាមដងទន្លេ ហើយបានប្រទះឃើញបទល្មើសនេសាទរបាំងស្បៃមុង ចំនួន ២០កន្លែង ដោយបានសម្រេចធ្វើការរុះរើបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។

    លោក លី ឡា បានឲ្យដឹងទៀតថា ចំពោះរបាំងស្បៃមុងទាំង២០កន្លែងនេះ មានប្រវែង សរុប៤០០ម៉ែត្រ លបលូចំនួន២០មាត់ បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចម្រុះចំនួន១៥គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

    លោក លី ឡា បញ្ជាក់ថា នៅក្នុងប្រតិបត្តិការណ៌បង្ក្រាបបទល្មើសនេសាទនេះ មិនមានឃាត់ខ្លួនជនល្មើសណាម្នាក់ឡើយ ។ ពួកគេបានគេចខ្លួនអស់ នៅ​មុន​ពេលដែល កម្លាំងជំនាញចូលទៅដល់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង