រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ធ្វើ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​និង​លើក​ទិស​ដៅ​សម្រាប់​អនុ​វត្ត​ឆ្នាំថ្មី​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅសម្រាប់អនុវត្តបន្ត នៅក្នុងឆ្នាំថ្មី ។ អង្គសន្និបាតប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ។

    ថ្លែងក្នុងពិធីបើកអង្គសន្និបាតនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អង្គសន្និបាតធ្វើឡើងដើម្បីត្រួតពិនិត្យ ឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារ លើគ្រប់វិស័យ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយរកឲ្យឃើញចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម បទពិឋោធន៍ល្អៗ និងដំណោះស្រាយ ដែលបានអនុវត្តក្នុងរយះពេល១ឆ្នាំកន្លងទៅ ដើម្បីដកបទពិសោធន៍ សម្រាប់អនុវត្តឲ្យបានល្អប្រសើរ នាឆ្នាំខាងមុខ។

    អង្គសន្និបាទក៏បានធ្វើការពិភាក្សាទៅលើ ប្រធានបទសំខាន់ៗ សម្រាប់បំពេញបន្ថែមលើខ្លឹមសារ របាយការណ៍ និងទិសដៅ បញ្ហាប្រឈមនិងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់យកមកអនុវត្ត នៅក្នុងឆ្នាំ២០២៣ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង