លោក​ជំទាវ ​ជូ​ ប៊ុន​អេង​ នាំ​យក​ទៀន​វស្សា​ សម្ភារៈ​បរិក្ខា​រ​និង​ទេយ្យវ​ត្ថុ ​មក​ប្រគេន​ព្រះ​សង្ឃ​ គង់​ចាំ​ព្រះ​​វស្សា​នៅ​វត្ត​ចំនួន​១០​ ក្នុង​ក្រុង​កំ​ពង់​ឆ្នាំង ​

  • កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អម សុភា និង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការបាន​​នាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ រួមនឹងសម្ភារៈបរិក្ខារ ព្រមទាំងបច្ច័យមួយចំនួនទៀត មកប្រគេនដល់ព្រះសង្ឃង ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស​នៅវត្តទាំង១០នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

    ពិធីប្រគេនទៀនវស្សានេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅវត្តអារញ្ញិការរាម ស្ថិតសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    លោកជំទាវ ជូ ប៊ុនអេង រួមជាមួយថ្នាក់ដឹកខេត្ត មន្ត្រីរាជការ បានប្រគេនទៀនវស្សា បច្ច័យ និង ទេយ្យវត្ថុដល់ព្រះគ្រូចៅអធិការវត្ត តំណាងឲ្យវត្តនិមួយៗ ក្នុង១វត្ត ទទួលបានបច្ច័យចំនួន៨០ម៉ឺនរៀល,ទៀនព្រះ វស្សា១គូរ,អង្ករ៥០គីឡូក្រាម, មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ,ត្រីខ១យួរ និង ស្លាដក១ផងដែរ ។ ដោយឡែកលោកតាអាចារ្យជូន៤ម៉ឺនរៀលនិង តាជី យាជី ម្នាក់ៗជូន២ម៉ឺនរៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង