ឯក​ឧត្តម​ ង៉ោ​ សិទ្ធិ​គុណ​៖ សមាគមន៍​ អង្គ​ការ​សង្គម​ ស៊ីវិល​ ជា​ដៃ​គូរ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​​អភិ​វឌ្ឍន៍​ ប្រទេស​ជាតិ​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ង៉ោ សិទ្ធិគុណ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និង សហប្រតិបត្តិការអន្តរជាតិ នៃវេទិការសម្ព័ន្ធសង្គមស៊ីវិលបានថ្លែង​ថាសមាគមន៍ និង អង្គការសង្គមស៊ីវិល ជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយះការផ្តល់និងគាំទ្រដល់សេវាសង្គម នៅមូលដ្ឋាន ។

    ឯកឧត្តម ង៉ោ សិទ្ធិគុណ បានថ្លែងបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំបច្ចេកទេស អំពីកិច្ចសម្របសម្រួលការងារសង្គមស៊ីវិលនៅមូលដ្ឋាន ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។

    ឯកឧត្តម បានឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលបង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលបំណងប្រមូលផ្តុំ ទស្សនៈ យោបល់ ពីក្រុមជំនាញផ្សេងៗគ្នា ដែលបម្រើឲ្យប្រយោជន៍សាធារណៈ តាមគោលការណ៍ស្ម័គ្រចិត្ត ការពង្រឹងនិតិរដ្ឋ លទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៃការបញ្ចេញមតិ ក្នុងក្របខ័ណ្ឌច្បាប់ ។ ជួយសម្របសម្រួលនិងពង្រឹងទំនាក់ទំនង ជាមួយអង្គការសង្គមស៊ីវិលនិងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។

    ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ឆ្នាំង មានសមាគមន៍និងអង្គការសង្គមស៊ីវិលចំនួន៥២ ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលចំនួន៣០ សមាគមន៍ចំនួន៦ និងឥនទានចំនួន១៦ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង