ឯក​ឧត្តម​ ឈិន​ សេង​ងួន​ ៖ បទ​ល្មើស​នេសាទ​មាន​ការ​ថយ​ចុះ​ច្រើន​ តែ​មន្ត្រីជំ​នាញ​និង​សមត្ថ​កិច្ច​ត្រូវ​បន្ត​ចុះ​​បង្ក្រាប​

  • កំពង់ឆ្នាំង ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២២នេះ ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយះពេលចុងក្រោយនេះ យើងសង្កេតឃើញបទល្មើសនេសាទ មានការថយចុះច្រើន ប៉ុន្តែយើងត្រូវខិតខំបន្ថែមទៀត ដោយមន្ត្រីជំនាញត្រូវសហការជាមួយមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង សមត្ថកិច្ច ដែលពាក់ព័ន្ធ បន្តចុះបង្ក្រាបនៅគ្រប់ទីកន្លែង ឲ្យមានប្រសិទ្ធភាព ពិសេសនៅក្នុងរដូវបិទបេសាទ ដែលរដូវត្រីពងកូននេះ ។

    យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឧសភា ឆ្នាំ២០២២នេះ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ បានចំនួន៣០ករណី ក្នុងនោះបានធ្វើកំណត់ហេតុបំផ្លាញចោល នៅនឹងកន្លែងមានរបាំងសាច់អួន របាំងស្បៃមុងចំនួន២០ករណី និង សម្រាស់៥ករណី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង