កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ ប្រធានគណៈម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្តនិងថ្នាក់ស្រុកចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំកំពង់ហៅ ឃុំពោធិ និង ឃុំច្រណូក ស្រុកកំពង់លែង ។

ជួបសំណេះសំណាលជាមួយសមាជិកបក្សនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា និង បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ ៕











