កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយកដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋជាង ៥០០គ្រួសារ នៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមក្នុងពិធីសំណេះសំណល និង ចែកអំណោយដល់ប្រជាពលរដ្ឋនាពេលនោះផងដែរមានឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

អំណោយដែលត្រូវចែកជូនប្រជាពលដ្ឋជាង ៥០០គ្រួសារនៅក្នុងឃុំត្រពាំងចាន់ នាពេលនោះ ក្នុង១គ្រួសារ ទទួលបានអង្ករចំនួន១០គីឡូក្រាម ,ទឹកស៊ីអុីវ១យួ ទឹកត្រី១យួរ, ត្រីខ១យួរ , ម៉ាស់១ប្រអប់ ,មុី១កេស , ជែល១ដបនិងថវិកាចំនួន។











