អគ្គ​លេខាធិ​ការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ស្នើធ្វើ​បច្ចុប្បន្ន​ភាព​អំពី​ប័ណ្ណស​ម​ធម៌ ដើម្បី​ចែក​ជូន​អតីត​  យុទ្ធជនដែលសេសសល់មិនទាន់ទទួលបាន

  • ​ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើឲ្យធ្វើបច្ចុប្បន្នភាពអំពីប័ណ្ណ​សមធម៌ ដើម្បីចែកជូន អតីតយុទ្ធជន ដែលនៅសេសសល់ មិនទាន់ទទួលបាន ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាលជាមួយអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងចំនួនជិត៣០០នាក់ជា​ប្រភេទក១ និងក២ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់    ​​ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ។ ​សម្ដេច​ តេជោតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។ ទាំងនេះក៏ព្រោះតែសម្ដេចធ្លាប់ឆ្លងកាត់នូវការលំបាកក្នុងនាមជា​អតីតយុទ្ធជនមួយរូប។

     

    ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យធ្វើបច្ចុប្បន្នភាព អតីតយុទ្ធជនដែលទទួលប័ណ្ណ ប.ស.ស និង ប័ណ្ណសមធម៌ ដើម្បីធ្វើសំណើរផ្តល់ទាំងប័ណ្ណ ​ប.ស.សនិងប័ណ្ណសមធម៌ ជូនអតីតយុទ្ធជនដែលសេសសល់មិនទាន់ទទួលបាន ។ នេះជាការគិតគូរដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាល ។

    ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា ការយកចិត្តទុក ដាក់ចំពោះមុខរបស់សម្តច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សំខាន់បំផុតជូនអតីត​យុទ្ធជន នោះគឺ ការបង្កេីនប្រាក់ ឬបៀវត្សន៍ជូនអតីតយុទ្ធជនដែលមានថវិកាទាប ឲ្យទទួលបានថវិកាច្រើនជាងមុន ក្រោយពីរាជរដ្ឋាភិបាលបានផ្អាក​ការដំឡេីងប្រាក់បៀវត្សន៍រយះពេល២ឆ្នាំ កន្លងទៅដោយសារវិបត្តិរាតត្បាតជាសកលពីជំងឺកូវីដ១៩។

    ​នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រីគន់ គីម បានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់បន្តអនុវិធានការសុខាភិបាល និង ការចាក់វ៉ាក់​សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង