ឯក​ឧត្តម អ៊ុក រ៉ាប៊ុន ក្រើន​រំលឹក​ដល់​អាជ្ញាធរ​ស្រុកកំពង់លែង ឲ្យបង្កើន​ការ​គ្រប់គ្រង​និងទប់ស្កាត់​បទល្មើ​ស​នេសាទ

  • កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំងបានមាន​ប្រសាសន៍ ក្រើនរំលឹកដលមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច នៅក្នុងស្រុកកំពង់លែងឲ្យបង្កើនការយកចិត្តដាក់ ក្នុងការគ្រប់គ្រង ថែរក្សា ទប់ស្កាត់បទល្មើសបទល្មើសនេសាទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ ណែនាំដល់មន្ត្រីបែបនេះ នៅក្នុងឳកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកកំពង់លែង នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ មានប្រសាសន៍ថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវរួមសហការគ្នាជាមួយមន្ត្រីជំនាញ ធ្វើការទប់ស្កាត់ សកម្មភាពកាប់រុករាន ទន្ទ្រានព្រៃលិចទឹក និង បទល្មើសនេសាទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ។ ចំពោះជនប្រព្រឹត្តល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ ឲ្យបានតឹងរឹងបំផុត ដោយមិនមានការលើកលែងនោះឡើយ ។

    ឯកឧត្តមនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជម្រុញឲ្យមន្ត្រីអាជ្ញាធរ បង្កើនការយកចិត្តទុកដាក់ ចុះដោះស្រាយបញ្ហាប្រឈម និង សំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះត្រូវបន្តផ្សព្វផ្សាយនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ពង្រឹងវិធានការរដ្ឋបាល ច្បាប់ ដើម្បីការពារទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និង បទល្មើសផ្សេង​ៗ​ទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង