អភិបាល​ខេត្តកំពង់ឆ្នាំង ចាត់​បញ្ជូន​ក្រុម​គ្រូពេទ្យចល័ត​​ចុះចាក់​វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ​ជូនសិស្សានុសិស្ស​ដល់សាលា​រៀន

  • ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំអោយមន្ទីរសុខាភិបាលខេត្ត បញ្ជូនក្រុមគ្រូពេទ្យចល័ត​ចុះចាក់វ៉ាក់សាំង​ជូនសិស្សា​នុ​សិស្ស​នៅតាមសាលារៀននៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានសិស្សអាយុចាប់ពី១២ឆ្នាំ ដល់​ក្រោម​១៨ឆ្នាំ ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រួមនឹងអាជ្ញាធរដែនដី ។

    ការណែនាំអោយបញ្ជូនក្រុមគ្រូពេទ្យចល័ត​ចុះចាក់វ៉ាក់សាំង​ជូនសិស្សា​នុ​សិស្ស​នៅតាម​សាលា​រៀននេះ ត្រូវបានឯកឧត្តម បញ្ជាក់ថា ក្នុងគោលដៅ​ជំរុញល្បឿន​នៃការចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។

    ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង អញ្ជើញមកទទួលយក​វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តយកចិត្តទុកដាក់អនុវត្តវិធានការ ៣កុំ និង៣កាពារ ដើម្បីការពារ​សុវត្ថិភាពខ្លួនឯង គ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង