ស៊ី​ម៉ាក់ ​បង្ហាញ​​លទ្ធ​ផល​​នៃ​ការ​សិ​ក្សា​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍន៍​បច្ចេក​​ទេស​ សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូវីដ-​១៩​

  • កំពង់ឆ្នាំង ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ីនកម្ពុជា( CMAC ) បានបង្ហាញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុ នខ ហិតរកអ្នកផ្ទុកវិរុសកូវិដ ១៩ បន្ទាប់ពីបានដំណើរការហ្វឹកហាត់អស់រយះពេលជាច្រើនខែកន្លងមក ។ ការបង្ហាញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុ នខ ហិតរកអ្នកផ្ទុកវិរុសកូវិដ ១៩ នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ កំពង់ឆ្នាំង ។

    ឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយកររង នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្ហាញអំពីលទ្ធផលនៃកិច្ចការស្រាវជ្រាវ និង វាយតម្លៃអំពីសមត្ថភាពសុ នខ របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការហ្វឹកហាត់ ហិតរកអ្នកផ្ទុករីរុសកូវីដ ១៩ នៅដំណាក់កាលដំបូង ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមអ្នកស្រាវស្រាវជ្រាវសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង អ្នកបច្ចេកទេសហ្វឹកហាត់សុ នខហិតក្លិន បានបង្ហាញថា ពីមួយដំណាក់កាលទៅមួយដំណាក់កាល សុ នខ របស់កម្ពុជាកាន់តែមានសមត្ថភាពល្អប្រសើរក្នុងការហិតក្លិនរកអ្នកផ្ទុកវីរុសកូវីដ១៩ ប្រកបដោយជំនាញនិងបច្ចេកទេស ។ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជំងឺកូវីដ-១៩ ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សុ នខ របស់កម្ពុជាអាចមានសមត្ថភាព ហិតរកឃើញក្លិនសំណាក នៃអ្នកជំងឺកូវីដ-១៩ ក្នុងដំណាក់កាលហ្វឹកហ្វាត់នេះ ។

    ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានធ្វើការវាយតម្លៃខ្ពស់ និង សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារអ្នកស្រាវស្រាវជ្រាវសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង អ្នកបច្ចេកទេសហ្វឹកហាត់សុនខហិតក្លិន ដែលបានសហការគ្នា ធ្វើការស្រាវជ្រាវប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត បើទោះបីស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការសិក្សាស្រាវជ្រាវយ៉ាងណាក៏ដោយ ។

    លទ្ធផលដែលសម្រេចបាននេះ បង្ហាញឱ្យឃើញថា កម្ពុជាអាចធ្វើបាននូវអ្វីដែលសង្គមជាតិត្រូវការ និង បានបោះជំហានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍សមត្ថភាពជំនាញសុ នខ កាន់តែបានល្អប្រសើរ ក្នុងការហិតរកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ ។ ក្រៅពីជំនាញស្នូលក្នុងការហិតរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង