រក​ឃើញ​ព្រះ​សង្ឃ ​យាយ​ជី ​តា​ជី​ ៦​អង្គ​,នាក់​ នៅ​វត្ត​យាយ​ទេព​ ក្នុង​ក្រុង​កំ​ពង់​ឆ្នាំង​ ឆ្លង​កូវិ​ដ​១​៩​

  • កំពង់ឆ្នាំង ៖ ព្រះសង្ឃនិងតាជី យាយជី ចំនួន៦អង្គ,នាក់ ដែលគង់និងស្នាក់នៅក្នុងវត្តទេពធីតារាម ( វត្តយាយទេព ) ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឆ្លងកូវិដ៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ។

    លោកអភិបាលក្រុង បានឲ្យដឹងថា នៅវត្តយាយទេព រកឃើញព្រះសង្ឃ៣អង្ឃ យាយជី២នាក់និងតាជី១នាក់ វិជ្ជមានកូវិដ១៩ ។ អាជ្ញាធរមិនបានបិទខ្ទប់វត្តទាំងមូលទេ ដោយគ្រាន់តែឃ្លុំកុដចំនួន៣ សម្រាប់ព្រះសង្ឃគង់ព្យាបាល ។ ដោយឡែកយាយជី តាជី៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

    លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រៅពីវត្តយាយទេព ក្រុងកំពង់ឆ្នាំង ឥឡូវនេះក្រុមគ្រូពេទ្យ បានធ្វើតេស្តរកឃើញព្រះសង្ឃ១អង្គទៀត គង់នៅវត្តទួលខ្សាច់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានវិជ្ជមានកូវិដ១៩ ផងដែរ ។

    លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា នៅពេលនេះមន្ទីរ សុខាភិបាលខេត្ត បានបញ្ជូនក្រុមគ្រូពេទ្យចុះទៅធ្វើតេស្តនៅតាមបណ្តាវត្តផ្សេងៗទៀត ដើម្បីទប់ស្កាត់ការឆ្លងរាល នៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍ ៕ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង