អ្នក​កំ​ពង់​ឆ្នាំង​សូម​បន្ត​ប្រុង​ប្រ​យ័ត្ន​! ថ្ងៃ​នេះ​ រក​ឃើញ​អ្នក​វិជ្ជ​មាន​៦៦​នាក់​និង​ស្លាប់​ម្នាក់​ ដោយ​សារ​ជំ​ងឺ​កូ​វិដ​១៩​

  • កំពង់ឆ្នាំង ៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន៦៦នាក់បន្ថែមទៀតឆ្លងកូវិដ១៩ និង អ្នកជំងឺ១នាក់បានស្លាប់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង៦៦នាក់នេះ ជាអាជីវករ កសិករ បុគ្គលិកធនាគារ សិស្ស និង អ្នកនេសាទ ។

    ដោយឡែកអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវិដ១៩ ឈ្មោះឡេង គឹមសាន ភេទប្រុសអាយុ៧២ឆ្នាំ ជនជាតិខ្មែរ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង.ខេត្តកំពង់ឆ្នាំង ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ១២៣នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៦៨៤នាក់ ស្លាប់ចំនួន៩៣នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣៤៦នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង