អំណោយ​​ជា​ស្បៀង​និង​សម្ភារ​:ប្រើ​ប្រាស់​របស់រដ្ឋ​បាលខេត្តកំពង់ឆ្នាំង ត្រូវ​​បាន​​ផ្តល់​​ជូន​​រដ្ឋ​បាល​ស្រុ​កទឹកផុស សម្រាប់​​ចែក​ជូនដល់​ប្រជាពលរដ្ឋ​​កំពុង​សម្រាក​​ព្យាបាល​ជំងឺកូវីដ១៩

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងទៅប្រគល់ជូនរដ្ឋបាលស្រុកទឹកផុស សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកម្រិតស្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តមឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវកែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរស្រុក ក្រុមគ្រូពេទ្យនិងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នាបានយ៉ាងល្អ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ.១៩។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តមឡុង​ ឈុនឡៃ និង លោកជំទាវ កែ ច័ន្ទមុន្នី ក៏បានផ្តាំផ្ញើដល់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងសកម្មភាពប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ តាមរយៈការចុះអប់រំផ្សព្វផ្សាយ និង ជម្រុញការអនុវត្តវិធានការរបសរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ប្រកបដោយប្រសិទ្ធ ភាពខ្ពស់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរួចផុតពីជំងឺដ៏កាចសាហាវនេះ ។អំណោយទាំងនោះរួមមាន អង្ករចំនួន១តោន មីចំនួន១០កេស ត្រីខ៣កេស ភេសជ្ជៈ៣០កេស អាកុល៦០លីត្រ និង ម៉ាសចំនួន២ កេស ស្មើនឹង៥០០០ ម៉ាស. ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង