ប្រគល់​រថយន្ត​ដឹក​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ជូន​ដល់​មន្ទីរ​សុខា​ភិបាល​រាជធានី ខេត្ត​ចំនួន១៣

  • ភ្នំពេញ៖ រថយន្តដឹកវ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ ដែលជា​អំណោយសប្បុរសជន​ខ្មែរ តាមរយៈ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន១៣គ្រឿង ត្រូវបានប្រគល់ជូន​ដល់មន្ទីរសុខា​ភិបាលរាជធានី ខេត្តចំនួន១៣ ។
    ពិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់​សាំងកូវីដ-១៩ បានធ្វើឡើង​នៅឃ្លាំងឱ​សថ​កណ្តាល (CMS) កាលពីរសៀល​ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០២១ ដោយមានការអញ្ជើញ​ចូលរួមប្រគល់ដោយផ្ទាល់​ពី​សំណាក់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេ​ខា​ធិកា​រក្រ​សួង​សុខា​ភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុងក្រប​ខណ្ឌទូទាំង​ប្រទេស ។
    មន្ទីរសុខា​ភិបាលរាជធានី​ខេត្តទាំង១៣ដែលទទួលបានរថយន្តដឹកវ៉ាក់សាំង​​កូវីដ-១៩ នេះរួមមាន រាជធានី​ភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តាកែវ  ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្ត​បាត់​ដំបង និងខេត្ត​បន្ទាយមានជ័យ។ អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង