ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​៤​ខ្នង​នៅ​ក្នុង​ឃុំ​ស្វាយ​ជុក​ ស្រុក​សាម​គ្គី​មាន​​ជ័យ​ រង​ការ​ខូច​ខាត​ដោយ​សា​រ​ខ្យល់​កន្ត្រាក់​

  • កំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រងការខូចខាតដោយសារខ្យល់កន្ត្រាក់។

    មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង បានរលំខូចខាតទាំងស្រុង និង ៣ខ្នងទៀត ប៉ើងរបើកដំបូល ។

    នៅក្នុងហេតុការណ៍នេះ មិនមានរងគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង