ស្លាប់​៤​នាក់​ក្នុង​ករណី​ភ្លើង​ឆេះ​ផ្ទះ​ ខណៈ​ស​ម​ត្ថកិច្ច​ប្រើ​រថ​យន្ត​ទឹក​ ៣៨​ គ្រឿង​ អន្ត​រា​គ​ម​ន៍​

  • ភ្នំពេញ ៖ មនុស្ស៤នាក់ស្លាប់ និង ម្នាក់រងរបួស ព្រមទាំងរថយន្ត២គ្រឿង ត្រូវបានបំផ្លាញក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

    របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ៩ម៉ែត្រ x ៣០ម៉ែត្រ ៣ជាន់។ នៅក្នុងហេតុការណ៍នេះ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៤នាក់ និង ម្នាក់ទៀតរងរបួស ព្រមទាំងឆេះរថយន្ត Ford Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BB-៨២៣៣ ចំនួន១គ្រឿង ឆេះរថយន្តLuxus ៣៣០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២AL-១១៥៨ ចំនួន ១គ្រឿងនិងឆេះម៉ូតូ សរុបចំនួន៧ គ្រឿង ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ។

    នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានឱ្យដឹងដែរថា ភ្លាមៗនេះ គេពុំទាន់ដឹងនូវមូលហេតុអំពីករណីនេះនៅឡើយទេ ប៉ុន្តែកំពុងបន្តការស្រាវជ្រាវ ។

    សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបាញ់ពន្លត់ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន៣៨គ្រឿង ប្រើទឹកអស់ចំនួន ៣៨ ឡាន ស្មើនឹង ១៥២ ម៉ែត្រគូប ហើយបានបញ្ចប់ប្រតិបត្តិការ នៅម៉ោង៦ព្រឹក នាថ្ងៃដដែល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង