រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វីដ​.១៩​ ចំ​នួន​២២​នាក់​បន្ថែម​ទៀត​ ​ជា​​កម្ម​ករ​រោង​ចក្រ​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន២២នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើនេះ សុទ្ធតែជាកម្មកររោងចក្រធ្វើការនៅខេត្តពោធិសាត់ និង មានទីលំនៅក្នុងស្រុកបរិបូរណ៍
    ខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៍ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករ កម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូននិងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនិមូយៗ តាមការជាក់ស្តែង ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង