រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​សម្រេច​បិទ​ជា​បណ្តោះ​អា​សន្ន​ភោជ​នីយ​ដ្ឋាន​សុខ​សាន្ត​និង​ចំ​ណត​រថ​យន្ត​ ក្រុង​​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តី សម្រេចបិទជាបណ្តោះអាសន្ន ភោជនីយដ្ឋានសុខសាន្ត និង បរិវេនចំណតរថយន្ត ក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិសាស្ត្រ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ តទៅ រហូតដល់មានការសម្រេចជាថ្មី ។

    រដបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ការបិទជាបណ្តោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវិដ.១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ធ្លាប់បានចេញចូលទីតាំងខាងលើ ។

    ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោល ក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និង សូមប្រញាប់ទំនាក់ទំនងក្រុមការងារមន្ទីរមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១នេះតទៅរៀងរាល់ម៉ោងធ្វើការ និង ត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង