តន់​ ចន្ទ​សីម៉ា សំងំ​ឱបយកស្ពតធំៗតម្លៃ​រាប់​​សែន​​ដុ​ល្លារ

  • ខណៈដែលអ្នកសិល្បៈស្ទើរមួយប្រទេសកំពុងតែថ្ងួចថ្ងូររឿងប្រាក់ចំណូល ដោយសារតែការជះឥទ្ធិពលនៃ​ជំងឺកូវីដ១៩ធ្វើឲ្យពួកគាត់​បាត់ប្រាក់​ចំណូល ស្រាប់តែប្រភពគូរឲ្យទុកចិត្តមួយទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កំពុងតែសំងំឱបយក ស្ពតធំៗ តម្លៃរាប់សែនដុល្លារ។


    ប្រភពខាងលើបានទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា បានក្លាយប្រេនអាបាស់សឺដ័ ជាច្រើន ដូចជាក្រុមហ៊ុនរថយន្ត, ក្រុមហ៊ុន ផលិតផល​គ្រឿង​​សំអា​ង ក្រុមហ៊ុន ស្រាបៀរ ភេសជ្ជៈប៉ូវកំលាំង លក្រុមហ៊ុនអេឡិចត្រូនិច និងក្រុមហ៊ុនជាច្រើនកំពុងចរចា។

    ប្រភពដដែលបានទម្លាយឲ្យដឹងបន្ថែមទៀតថា គ្រាន់អានឈរមួយ ដែលមានទើបតែចុះកកុងត្រានោះ តារាចម្រៀងស្រីរូបនេះ ទទួលបានប្រមាណជាមួយសែនដុល្លារឡើងទៅហើយ។

    ប្រភពដដែលបានវាយតម្លៃថា ប្រសិនបើមិនរងផងប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ទេនោះ តន់ ចន្ទសីម៉ា គឺច្បាស់ជា គ្មានពេលសម្រាក​ឡើយ ​ត្បិតអីក្រុមហ៊ុនធំៗដែលមកស៊ីនៅស្រុកខ្មែរជាច្រើន មួយណាក៏ចង់បាននាងធ្វើជា ប្រេនអាបាស់សឺដ័ឲ្យផលិតផល​របស់​ពួក​គេ​ដែរ។

    ជុំវិញការលើកឡើងខាងលើ លោកយឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃដែល តន់ ចន្ទសីម៉ា ទទួលការងារ ជាប្រេនអាបាស់សឺដ័ក្រុមហ៊ុនខាងលើ គឺពិតប្រាកដហើយ។ លោកបន្ថែមថា បច្ចុប្បន្នខាងផលិតកម្ម​កំពុង​ពិចារ​ណា​ លើក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានបំណងចង់បាននាង ហើយអូខេទៅលើ ក្រុមហ៊ុនទាំងនោះក្នុងពេលឆាប់ៗនេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង