មន្រ្តីកសិកម្មខេត្ត អន្តរាគមន៍ព្យាបាលសត្វគោរបស់ប្រជាពលរដ្ឋ ដែលសង្ស័យមានជំងឺអុតក្ដាមជាង២០ក្បាល នៅស្រុករលាប្អៀរ

  • មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះអន្តរាគមន៍ផ្សព្វផ្សាយជំងឺឆ្លងសត្វ និងបានធ្វើការព្យាបាលសត្វគោឈឺចំនួន២៧ក្បាលដែលសង្ស័យជាជំងឺអុតក្ដាម នៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដែលដឹកនាំ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ។

    មន្ត្រីរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការចុះអន្តរាគមន៍ និងផ្សព្វផ្សាយជំងឺឆ្លងសត្វនេះ មន្ត្រីជំនាញ  និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣០ទ្រុង-គ្រោល និងចែកថ្នាំសម្លាប់មេរោគ និងថ្នាំblue mathylene ដល់កសិករផងដែរ ។

    មន្ត្រីដដែលបានបន្តថា ក្នុងនោះក៏បានផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺ ផ្ដាសាយបក្សី ផ្សព្វផ្សាយពីបច្ចេកទេសថែទាំសត្វ ការផ្ដល់ ទឹក និងចំណី ដែលមានកសិករចូលរួមចំនួន៤០នាក់ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ ការព្យាបាលបង្ហាញ ជម្ងឺអុតក្តាម និងធ្វើ ជីវសុវត្ថិភាព ជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង