គណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន៣ខ្សែ ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
ផ្លូក្រាលក្រួសក្រហមផ្លូវចំនួន ០៣ខ្សែ ប្រវែងសរុប ២២ ០០០ ម៉ែត្រ ទទឹងខ្នងលេី ៤,៥ ម៉ែត្រ ។ ក្នុងនោះមាននៅឃុំអណ្ដូងស្នាយ ឃុំគោកបន្ទាយ និង ឃុំក្រាំងលាវ ក្នុងស្រុករលាប្អៀរ នៅឃុំឈូកស ក្នុងស្រុកកំពង់ត្រឡាច និងនៅឃុំក្រាំងស្គារ ស្រុកទឹកផុស ។គួរបញ្ជាក់ថា គម្រោងខាងលើនេះសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ៕











