ជនចាស់ជរាជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន២០គ្រួសារ នៅឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយសប្បុរសធម៌ ពីលោកជំទាវ កុប ម៉ារីយ៉ាស់ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។
ជនចាស់ជរាដែលជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃទាំង ២០គ្រួសារនោះ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ រួមមានភូមិទួល ភូមិក្រសះថ្មី ភូមិអូររូង របស់ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
គួរបញ្ជាក់ថា អំណោយសប្បុរសធម៌ ដែលលោកជំទាវ កុប ម៉ារីយ៉ាស់ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ផ្តល់ជូននោះរួមមាន ក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី០១កេះ ដំណាប់ល្មើ ០១គីឡូក្រាម ម៉ាស់ អាល់កុលលាងដៃ ថ្នាំផ្ដាសសាយ សាប៊ូលាងដៃ ៕ អត្ថបទ៖ សុគន្ធារី












