សម្តេច​ធិប​តី​ ហ៊ុន​ ម៉ា​ណែត​ ស្នើ​សុំ​អ្នក​សារ​ព័ត៌​មាន​កុំ​ដើរ​តួ​ជា​តុលា​ការ​កាត់​ក្តី​

  • ក្នុងពិធីជួបជុំពិសាភោជនាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំទៅដល់អ្នកសារព័ត៌មានទាំងអស់ កុំដើរតួជាតុលាការកាត់ក្តី ដោយមិនត្រូវវិនិច្ឆ័យឬកាន់ជើងម្ខាងៗនោះឡើយ ពោលគឺត្រូវផ្សាយតែព័ត៌មានពិតដើម្បីឱ្យប្រជាពលរដ្ឋបានដឹង។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ក៏ត្រូវធ្វើការស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ហើយដើរតួនាទីជាអ្នកអព្យាក្រឹត ផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។

    លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះរាល់បញ្ហា អសកម្មនានាដែលសមត្ថកិច្ចបានសម្របសម្រួលដោះស្រាយរួចហើយដើម្បីធ្វើបច្ចុប្បន្នភាពជូនប្រជាពលរដ្ឋផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង