រដ្ឋ​មន្រ្ដី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ចុះ​ត្រួត​ពិនិត្យការ​ស្តារ​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​៣,៥០០​ម៉ែត្រ ​នៅ​ស្រុក​​បរិ​បូរណ៍​​ ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង៣,៥០០ម៉ែត្រ ដែលតភ្ជាប់ប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិចំនួន៣ គឺភូមិត្រពាំងចាន់ និងភូមិសន្លុង ឃុំ ត្រពាំងចាន់ និងភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

     

    ផ្លូនេះមានប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ចំនួន១០,១១៣នាក់ ស្មើនឹង ២,៥០០គ្រួសារ ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទៅប្រកបមុខរបរ ផ្គត់ផ្គង់ជីវភាព និងទទួលសេវាសាធារណៈផ្សេងៗ។

    ក្រោយពីពិនិត្យឃើញពីស្ថានភាព និងសក្តានុពលនៃផ្លូវនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេសធ្វើការសិក្សាកែលម្អផ្លូវនេះឡើងវិញជាប្រភេទ​ផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីអារាម វត្តគម្រាបរុក្ខារាមផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង