ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវកែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា លោកជំទាវ ផាត សុផាន្នី អនុប្រធានកិត្តិយសសាខា រួមនឹងសមាជិក សមាជិការគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន៤៥គ្រួសារ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ឯកឧត្ដម ស៊ុម សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះ អគ្គីភ័យនេះដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ៕

អំណោយដែលត្រូវចែកជូនគ្រួសាររងគ្រោះ នាពេលនោះ មានអង្ករចំនួន៣០ គីឡូក្រ, មី១កេះ, ត្រីខ១០កំប៉ុង, តង់ធំ១, មុង១,ភួយ ១ ,សារុង១ ក្រមារ១, ចានបាយ ចានសម្ល១០, ឆ្នាំងបាយ១ ,ឆ្នាំងសម្ល១, កន្ទេល១, និង ថវិកាមួយចំនួន ៕











