ស្ពាន​ឈើ​ឆ្លង​ទៅ​កាន់​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ថ្ម​ក្រាល​ ត្រូវ​បាន​ជំនន់​ទឹក​ភ្លៀង​កក់​ខែ​ ហូរ​បុក​ដាច់​សារ​ជា​ថ្មី​

  • កំពង់ឆ្នាំង ៖ ស្ពានឈើដែលសាងសង់សម្រាប់ឆ្លងបណ្តោះអាសន្ន ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ត្រូវបានជំនន់ទឹកភ្លៀងកក់ខែ ហូរបុកបណ្តាលដាច់សារជាថ្មី នៅវេម៉ោង៤ទៀបភ្លឺថ្ងៃទី១២ខែមករា ឆ្នាំ២០២៣នេះ ។

     

    ដើម្បីធានាសុវត្តិភាពបងប្អូនប្រជាពលតដ្ឋ និងភ្ញៀវទេសចរណ៍ នៅថ្ងៃទ១២ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកទឹកផុស បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវដំណើរកំសាន្តទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ចាប់ពីថ្ងៃនេះរហូតមានការជូនដំណឹងជាថ្មី ។

     

    គួរបញ្ជាក់ថា ស្ពានឈើឆ្លងទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនេះ ត្រូវបានសាងសង់ឡើង ក្រោយពីជំនន់ទឹកភ្លៀង បានហូរបុកដាច់ផ្លូវចំនុចទំនប់ចាក់ទឹម ស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានសាងសង់ស្ពានឈើនេះ ដើម្បីអោយអ្នកទេសចរបានឆ្លងជាបណ្តោះអាសន្ន ហើយនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២មករានេះ ក៏ត្រូវជំនន់ទឹកភ្លៀងកក់ខែ ហូរបុកដាច់ទាំងស្រុងសារជាថ្មី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង