កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃ១៥ខែធ្នូ ឆ្នាំ២០២២ នេះបានរៀបចំបើកវេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់ក្រុមប្រឹ
ក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នៅស្រុកកំពង់លែង ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង និងលោក យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ។

វេទិកាដែលរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ គឺដើម្បីបង្កើតវប្បធម៌ពិភក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យតាមរយះការផ្តល់ព័ត៌មានអំពីសមិទ្ធផល និង បញ្ហាប្រឈម សំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ទៅកាន់ប្រជាពលរដ្ឋ នៅមូលដ្ឋានទាំង ប្រសិទ្ធភាពសេវាសាធារណៈ និងសេវារដ្ឋបា
លជូនប្រជាពលរដ្ឋ ៕




