កំពង់ឆ្នាំង ៖ នៅថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទ១១ ខែកញ្ញា ឆ្នា២០២២ ត្រូវនឹងថ្ងៃកាន់បិណ្ឌ វេនទី១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានអញ្ជើញចូលរួមកាន់នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។

អញ្ញើញចូលរួមក្នុងពិធីបុណ្យកាន់វេនទី១ នៅវត្តអារញ្ញការាម នាពេលនោះផងដែរ មានលោកជំទាវ ប៊ន សុភីអភិបាលរងខេត្ត និង ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ឯកឧត្តម គុយ ចន្ថា សមាជិក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ និង ពុទ្ធិបរិស័ទ្ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ ។

នៅក្នុងពិធីនេះលោក ជំទាវជូ ប៊ុនអេង លោកជំទាវ ប៊ន សុភី និង អ្នកចូលរួម បានប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ បង្សុកូល វេភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លង ជាកិច្ចបង្ហើយបុណ្យ ។

នៅក្នុងឳកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានអំពាវនាវដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ នៅក្នុងកំឡុងពេលបុណ្យកាន់បណ្ឌិ និង ភ្ជុំបិណ្ឌនេះ ។

សូមបញ្ជាក់ថា ពិធីបុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ៕











