ផ្លូវ​ក្រាល​កៅ​ស៊ូ​ប្រភេទ​ DBST​ មួយ​ខ្សែ​ប្រវែង​ ជាង​១១​ គីឡូ​ម៉ែត្រ ​ចេញ​ពី​ស្រុក​រលា​ប្អៀរ​ឆ្ពោះ​ ទៅ​កាន់​ស្រុក​កំពង់​ត្រឡាច​ ត្រូវ​បាន​បើក​ការ​ដ្ឋាន​ស្ថាបនា​ហើយ​

  • កំពង់ឆ្នាំង ៖ ផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទ DBST ប្រវែងជាង១១គីឡូម៉ែត្រ ចេញពីស្រុករលាប្អៀរ ឆ្ពោះទៅកាន់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានបើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

    ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវដែលបានបើកការដ្ឋានស្ថាបនានេះ មានប្រវែង១១០៨៤ ម៉ែត្រ​ ទទឹង៧ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ២ជាន់ DBST ។ ផ្លូវនេះចេញពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ឆ្ពោះទៅកាន់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

    នៅលើប្រវែងផ្លូវនេះ មានដាក់លូប្រអប់ចំនួន៣កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន២៧កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន២៧កន្លែង បំពាក់ស្លាកនិងសញ្ញាចរាចរណ៍៧៨កន្លែង ដែលគ្រោងស្ថាបនារយះពេល១២ខែ អស់ទឹកប្រាក់ប្រមាណ ១ ៥៥១ ០៦៣ ,២៨ ដូល្លាអាមេរិច ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធ និង ផ្លូវគមនាគមន៍ជនបទ ជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជម្រុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅជនបទ និង ធ្វើឲ្យតម្លៃអចលនទ្រព្យ មានការកើនឡើងផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង